Wednesday, July 20, 2011

ស្រក់ទឹកភ្នែកព្រោះសន្យា

 មាន​បុរស​ពិការ​ភែ្នកម្នាក់​​ ដែលត្រូវបានសង្គមបោះបង់ចោល លើកលែងតែមនុស្ស​ស្រី​ម្នាក់​ នាងមានចរិតល្អ​មិនដែលម៉ាក់ងាយគាត់ទេ ហើយតែងតែថែរក្សាគាត់ជាដរាប​ បុរសនោះ​បាននិយាយប្រាប់នារីនោះថា​ ប្រសិន​បើគាត់​មានឱកាស​បាន​មើលឃើញ​ពិភពលោក​សារជាថ្មី គាត់នឹងរៀបការជាមួយនាងនោះ។

ថ្ងៃមួយ​មានមនុស្សម្នាក់បានបរិចាគ​ភ្នែកមួយគូទៅឲគាត់ ហើយ​គាត់សប្បាយ​ចិត្តខ្លាំង​ណាស់​​នៅថៃ្ង​នោះ មនុស្សទីមួយដែលគាត់មើលឃើញគឺជារូបនាង ប៉ុនែ្ត​គាត់រន្ធត់​ចិត្ត​ព្រោះ​នាង​​ក៏​ជា​មនុស្ស​ពិការ​ភ្នែកដែរ​ បន្ទាប់មក​នាងក៏សួរថា តើពួក​យើង​រៀបការ​​បាន​ទេ? គាត់​បដិសេធ​​មិន​រៀបការ​​​ជាមួយនាង​ ហើយប្រមាថ​​មើលងាយ​នាង​ជាច្រើន​ ។
Tear@
ទីបំផុត! នាងអស់សង្ឃឹមយ៉ាងខ្លាំង ហើយក៏​សម្រេចចិត្ត​ដើរចេញ​ទាំង​ទឹកភ្នែក​ ដោយ​បានទុក​សំបុត្រ​មួយច្បាប់ថា សូមថែរក្សាភែ្នករបស់ខ្ញុំផង!​ អូនស្រឡាញ់​បង​ណាស់!
ព្រោះតែការស្រលាញ់ នាងសុខចិត្តលះបង់ភ្នែកទៅឲបុរសជាទីស្រលាញ់របស់​ខ្លួន​​​ តែចុងបពា្ចប់នាងបានមកវិញនូវក្តីឈឺចាប់!!

មេអំបៅ​ចាំ​ស្នេហ៍

នៅ​ក្នុង​ភូមិដ៏តូច​មួយ ដែលមាន​ទេស​ភាព​ស្រស់ស្អាត​ជាប់​នឹង​មាត់​សមុទ្រ មានគួសង្សារ​មួយគួ រៀងរាល់​ថ្ងៃ​ពួកគេ​តែងតែ​ទៅ​ឆ្នេរ​ ដើម្បីមើល​ថ្ងៃ​លិច​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ពួកគេ​ញញឹម​ទៅ​រក​គ្នា​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ ចេញ​ពី​បេះ​ដូង​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​នៃស្នេហា​យុវវ័យ​មួយ​គូ​នេះ។

​​ថ្ងៃ​មួយ​នារី​នោះ​បាន​ជួប​ឧបទ្ទវហេតុ​ដ៏ធ្ងន់ធ្ងរ​ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ នាង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ប៉ុនែ្ត​នាង​មិន​អាច​ដឹង​ខ្លួន​ជា​រៀង​រហូត។ ជា​រៀង​រាល់​ថ្ងៃ​បុរស​នោះ​​តែង​តែ​នៅ​ក្បែរ​នាង​មើល​ថែ​នាង។​​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ នាងនៅ​តែ​មិន​ទាន់​ដឹង​ខ្លួន ប៉ុនែ្ត​បុរស​នោះ​មិន​ដែលនឿយហត់​ក្នុង​ការ​មើល​ថែនាងទេ។

ថ្ងៃ​មួយ​ទេពធីតា​រូបមួយ​បាន​ដឹង​ពីរឿង​ទាំងនេះ ក៏បានចុះ​មក​ជួប​បុរស​នោះ​ ទេព​ធីតា​នោះ​បាននិយាយ​ថា​ “ ខ្ញុំ​អាច​ជួយ​នាង​ដឹង​ខ្លួន​បាន ប៉ុន្តែ​អ្នកត្រូវ​ក្លាយ​ទៅ​ជាមេអំបៅ​រយៈ​ពេល​ ៣​ឆ្នាំ” ។ បន្ទាប់​ពី​ទេពធីតា​បាន​និយាយ​រួចហើយ​ បុរស​នោះ​ក៏បាន​គិត​ ហើយ​យល់​ព្រមក្លាយ​ទៅ​ជាមេ​អំបៅ។ រំពេ​ច​នោះ​ គេ​ក៏បាន​ក្លាយ​ខ្លួន​ជាមេអំបៅ​ ហើយ​នារី​នោះ​ក៏​ចាប់បើក​ភ្នែក​ឡើង ។ នៅ​ពេល​ដែលនាង​ងើប​ឡើង​ នាង​ព្យាយាម​ស្វែងរក​សង្សាររបស់​ខ្លួន នាង​មិនថា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់ទេ។ នាង​ព្យាយាម​សួរ​មិត្តភក្តិ​របស់​បុរស​នោះ តែ​គ្មាន​អ្នក​ណាម្នាក់​ដឹង​ថា​ គាត់​នៅ​ទីណានោះ​ទេ។
គ្រប់​ទីកន្លែង​ដែល​នាង​បាន​ទៅ មេអំបៅ​នោះ​តែងតែ​ហើរ​តាម​នាង​ជានិច្ច ។​ នាង​បាន​ទៅ​ឆ្នេរ​សមុទ្រ​ដើម្បី​ចាំ​សង្សារ​របស់​នាង ចាំ​ហើយចាំ​ទៀត ប៉ុនែ្ត​នៅ​តែ​បាត់​ស្ងាត់សូន្យ​ឈឹង ឃើញ​តែ​មេអំបៅ​មួយ​នេះ​ហើរ​ជុំវិញ​ខ្លួន​នាង ។ នាង​យំ​ហើយ​យំ​ទៀត​ យំ​ជារៀង​រាល់​ថ្ងៃ ។

ពីរ​ឆ្នាំកន្លង​ផុត​ទៅ នាង​នៅ​តែ​ព្យាយាម​ស្វែងរក​គេ នាង​នៅ​តែ​ស្រឡាញ់​គេ​ជានិច្ច ។ បន្ទាប់​មក​ទៀត​ មាន​បុរស​ម្នាក់​បាន​ស្រឡាញ់នាង ហើយ​សុំ​នាង​រៀបការ នាង​ស្មុគ​ស្មាញ​ក្នុង​ចិត្តយ៉ាងខ្លាំង ទីបំផុត​នាង​ក៏សម្រេច​ចិត្ត​រៀប​ការ​ជាមួយគេ​នោះ​ទៅ។
នៅ​ថ្ងៃ​ដែល​នាង​រៀបការ​ ជា​ថ្ងៃ​ដែលសង្សាររបស់​នាងនឹង​ត្រូវបាន​ក្លាយ​ទៅ​មនុស្ស​វិញ ហើយជា​ថ្ងៃ​ដែល​នាង​ស្លៀក​ឈុត​អាពាហ៍​ពិពាហ៍​ដ៏​ស្រស់​ស្អាត ។ នាង​ទំនង​ជា​សប្បាយចិត្តនឹង​បុរស​ថ្មីនោះ​ដែល​ស្រឡាញ់នាង។

មេអំបៅ​បាន​ហោះ​ទៅ​ជួប​ទេពធីតា ហើយ​ទេព​ធីតា​និយាយថា “ ឥឡួវ​ដល់​ពេល​ដែល​អ្នក​ក្លាយ​ខ្លួន​ជាមនុស្ស​វិញ​ហើយ” មេអំបៅ​ក៏​ញញឹម​ ហើយនិយាយ​ទៅកាន់​ទេព​ធីតាថា “ សូម​មេត្តា​ទុកឲ្យ​ខ្ញុំ​​ក្លាយ​ខ្លួន​ជា​មេអំបៅ​រហូត​ទៅ” …….. :’-(

Tuesday, July 19, 2011

មិនឱ្យនៅ

ក្នុងថ្នាក់រៀនមួយ គ្រូបានសួរទៅកាន់សិស្សតូចៗរបស់ខ្លួន៖
គ្រូ៖ មើលប្អូនចូច ៣+១ ត្រូវជាប៉ុន្មាន?
កូនសិស្សប្រុស៖ ..........
គ្រូ៖ ប្អូនគិតមើលឱ្យស្រួលទៅ ឧទាហរណ៍ថា ក្នុងផ្ទះប្អូនមានគ្នាទាំងអស់ ៣នាក់ ស្រាប់តែថ្ងៃមួយមានលោកយាយរបស់ប្អូនមករស់នៅក្នុងផ្ទះរបស់ប្អូនដែរ តើថែមម្នាក់ទៀតដូចនេះទៅជាប៉ុន្មាន?
កូនសិស្សប្រុស៖ គឺនៅតែ៣នាក់ដដែល អ្នកគ្រូ ។
គ្រូ៖ អេហ៍! ហេតុអ្វីទៅ ?
កូនសិស្សប្រុស៖ ព្រោះថាអ្នកម៉ាក់ខ្ញុំមិនព្រមឱ្យលោកយាយរបស់ខ្ញុំមករស់នៅជាមួយដាច់ខាត ។
គ្រូ៖ អុញ!

សុភាសិតខ្មែរ

  1. ឃុបឃិត​ជនពាល​រាលទុក្ខ​ដល់​ខ្លួន។
  2. ឃើញ​ដំរី​ជុះ កុំជុះ​តាម​ដំរី។
  3. ចេះដប់ មិនស្មើ​ប្រសប់​មួយ។
  4. ចេះមកពីរៀន មានមកពីរក។ (ក្រពីខ្ជិល)
  5. ចេះ​មិនឈ្នះ​ចង់។
  6. ចូលស្ទឹង​តាមបទ ចូលស្រុក​តាមទេស។
  7. ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ។
  8. ឈើកោង​ធ្វើកង់ ឈើត្រង់​ធ្វើទូក (ទូករទេះ)។
  9. ឈ្នះ​មនុស្ស​ទន់ខ្សោយ ដោយការ​សង្គ្រោះ
    ឈ្នះ​មនុស្ស​​ខ្ពង់ខ្ពស់ ដោយការ​គោរព
    ឈ្នះ​មនុស្ស​ស្មើគ្នា ព្យាយាម​ថ្ងៃយប់
    ឈ្នះ​សព្វ​ឈ្នះគ្រប់ ឈ្នះចិត្ត​ខ្លួនឯង។
  10. ទឹកត្រជាក់​ត្រីកុំ។
  11. និយាយ​យប់​ផ្ទប់ព្រៃ និយាយ​ថ្ងៃ​ព្រៃ​មានត្រចៀក។
  12. ធ្វើគុណ​គេ​កុំសដែង តែង​កុំបំភ្លេច​គុណ​របស់គេ
  13. ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
  14. ផ្លូវវៀច​កុំបោះបង់ ផ្លូវត្រង់​កុំ​ដើរហោង។
  15. ពុត​គ្រូ​កុំត្រាប់ ច្បាប់គ្រូ​ឲ្យ​តាម។
  16. ពេលប្រយុទ្ធ ​ត្រូវការ​មនុស្សខ្លាំងក្លា ពេលមានបញ្ហា​ត្រូវការ​បណ្ឌិត ពេលដែល​មានទុក្ខ​ត្រូវការ​ធម៌​ពិត បានឃើញ​ចិត្ត​មិត្ត​នៅពេល​អន្តរាយ។
  17. មើល​សមត្ថភាព​ប្តី​ពេល​ទុក្ខលំបាក ពេលក្រ​តោកយ៉ាក ឃើញ​ចិត្ត​ប្រពន្ធ។
  18. ស្អាត​ដោយសារ​ចិត្តល្អ មិនចេះក្រ​ដោយសារ​ចេះគ្រប់។
  19. អ្នកខ្សោយធ្វើរបាំង អ្នកខ្លាំងធ្វើរបង អ្នកខ្វាក់យកជាខ្នង អ្នកកោងកាចយកជាគ្នា។
 






















ប្រភេទជីពចរ

ជីពចរក្នុងរូបកាយមនុស្សយើង មាននៅច្រើនកន្លែង តែកន្លែងដែលមានលក្ខណៈងាយស្រួលក្នុងការចាប់ ស្ទង់គឺនៅត្រង់កដៃ។

ការពិនិត្យជីពចរ ដែលលោតដោយសុខភាពធម្មតាមានដូចតទៅ៖
  • អាយុ ១ ថ្ងៃ ដល់ ១ ឆ្នាំ ជីពចរលោតពី ១២០ ទៅ ១៤០ ដងក្នុង ១ វិនាទី
  • អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ជីពចរលោតពី ១០០ ទៅ ១២០ ដងក្នុង ១ វិនាទី
  • អាយុ ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ជីពចរលោតពី ៩០ ទៅ ១០០ ដងក្នុង ១ វិនាទី
  • អាយុ ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ជីពចរលោតពី ៨៥ ទៅ ៩០ ដងក្នុង ១ វិនាទី
  • អាយុ ១៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ជីពចរលោតពី ៧៥ ទៅ ៨៥ ដងក្នុង ១ វិនាទី
  • អាយុ ៦៥ ឆ្នាំ ដល់ ១០០ ឆ្នាំ ជីពចរលោតពី ៧០ ទៅ ៨០ ដងក្នុង ១ វិនាទី

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម

​​​

​​​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ Hebrew (អ៊ីស្រាអែល) និង​មន្ទីរ​ពហុ​ព្យាបាល​ម៉ាសាជូសេត (អាមេរិក) ឱ្យ​ដឹងថា ការបរិភោគ​ក្រូចថ្លុង​អាច​ជួយ​ព្យាបាល​ជម្ងឺទឹកនោមផ្អែម ។ នោះ​គឺ​ដោយសារ Naringenin សារជាតិ​ប្រឆាំង​អុកស៊ីដ​រេដុកកម្ម​មាន​នៅ​ក្នុង​ផ្លែក្រូចថ្លុង និង ពពួក​ផ្លែឈើ​មាន​រសជាតិ​ជូរ​ដទៃ​ទៀត ដូចជា​ក្រូចឃ្វិច អាច​ជួយ​ថ្លើម​ដុត​បញ្ឆេះ​បរិមាណ​ខ្លាញ់​សល់ ។ ទន្ទឹម​នឹង​នោះ វា​អាច​ជួយ​កែប្រែ​ឱ្យ​ល្អ​នូវ​ដំណើរ​ត្រួតពិនិត្យ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ ពួក​អ្នកជំនាញការ​សង្ឃឹមថា នេះ​អាច​ក្លាយ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការព្យាបាល​រោគ​ខ្លាញ់​ក្នុង ​ឈាម​ខ្ពស់ ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​ជំនាញ Plos One របស់​អាមេរិក ៕

(ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១០)

កម្មរបស់ត្រី

​​​តាប្រុញ លួច​ចូល​ទៅ​ស្ទូចត្រី​នៅ​ស្រះទឹក​ក្នុង​វត្ត បាន​មួយ​សម្ល។ ក្នុងពេល​ដើរ​ត្រឡប់ចេញពី​វត្ត ក៏​ជួប​ចៅអធិការវត្ត​ល្មម​តែម្ដង។ តាប្រុញ​ភ័យ​ស្លន់ស្លោ រក​និយាយអ្វី​មិនត្រូវ ឃើញ​ដូច្នេះ​ចៅអធិការ​ក៏​ស្ដីបន្ទោស​ឱ្យថា៖

  • ចៅអធិការ៖ ចាប់ត្រី​ក្នុងវត្ត​ដឹងទេ​វា​បាបកម្ម​ណា​ញោម​ប្រុញ។
  • តាប្រុញ៖ កូណា! ពិតមែនហើយ​តេជគុណ តែថា​មក​បន្ទោស​កូណា​ម្នាក់ឯង​ក៏​មិនត្រូវ​ដែរ។
  • ចៅអធិការ៖ ហេតុអ្វី​និយាយ​បែបនេះ​ញោម​ប្រុញ?
  • តាប្រុញ៖ គឺនែ៎! មកពី​កម្ម​របស់ត្រី​ទាំងនោះ​ផង ដែលវា​លោភលន់​មក​ស៊ី​ជន្លេន​របស់កូណា។
  • ចៅអធិការ៖ អុញ!

ព្រះពុទ្ធ​ទាំង​ប្រាំ​អង្គ​ដែល​ត្រាស់ដឹង​ក្នុង​ចក្រវាឡ

​​​​​​​​​​​​ព្រះពុទ្ធដែលអាចត្រាស់ដឹងនៅលើចក្រវាឡយើងនេះមាន ៥អង្គ ដែលមានព្រះពុទ្ធ ៤អង្គហើយបានត្រាស់ដឹង និងនៅសល់មួយអង្គ ទៀតគឺព្រះសិអារ្យមេត្រីយ៍។ ព្រះពុទ្ធទាំង ៥អង្គគឺ៖

  • កោនាគមនោ (តំណាងដោយសត្វនាគ)
  • កុកសន្ធោ (តំណាងដោយសត្វមាន់)
  • កស្សបោ (តំណាងដោយសត្វអណ្តើក)
  • សមណគោត្តម (តំណាងដោយសត្វគោ) (សាសនាព្រះពុទ្ធបច្ចុប្បន្ន)
  • ព្រះសិអារ្យមេត្រីយ៍ (តំណាងដោយសត្វ សិង្ហ)

ប្រវត្តិអ្នកតាព្រៃ

          អ្នកតា​ ព្រៃ​ពុំមែន​កើតឡើង​ដោយ​ឯងៗ​ឬ​ក៏​មាន​ស្រាប់​ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យ​នោះឡើយ គឺ​កើតឡើង ឬឧប្បតិក​ឡើង​តាម​ការសន្មត​របស់​មនុស្ស​មិន​ខុស​គ្នា​ពី​ព្រះអាទិទេព​ឡើយ។ មនុស្ស​បង្កើត​អាទិទេព ឬ​អ្នកតា​ ហើយមនុស្សនាំ​គ្នា​ជឿ គោរព​អាទិទេព អ្នកតា​នោះ​វិញ។ ចាស់ៗ​តែង​បាន​ដំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃហ័តព្រៃហោង ដែល​មាន​ដើមឈើ​ក្រាស់​ជិត​ស្ទើរ​មើល​មិនឃើញពន្លឺ​ថ្ងៃ​នោះ តែងតែ​មាន​ទេព្រ័ក្ស ទេព្តា អ្នកតា​នៅ​ចាំ​ថែ​រក្សា​ព្រៃ​នោះ។ ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​ជិតខាង​នោះ​ពុំ​ដឹង​ច្បាស់​អំពី​ទីកន្លែង​ដែល​ ពពួក អមនុស្ស​ទាំងនោះ​តាំង​នៅ​ឡើយ។ គេ​ច្រើន​នាំគ្នា​សន្មត​ថា ទេព្រ័ក្ស អ្នកតា​ទាំងនោះ​ស្នាក់​អាស្រ័យ​នៅ​លើ​ដើមឈើ​ធំ​ខ្ពស់​ជាងគេ នៅ​លើ​ថ្ម​ធំ នា​កំពូល​ភ្នំ ឬ​នៅត្រពាំង​ធំនៅ​ក្នុង​ព្រៃ​នោះ។ ការ​សន្មត​នេះ ពុំ​មាន​កិច្ច​ធានា​ជាក់លាក់ ធ្វើ​ឲ្យ​អ្នកស្រុក​កត់​សម្គាល់​ច្បាស់លាស់​ថា កន្លែង​នោះ ពិត​ជា​លំនៅស្ថាន​របស់​អ្នកតា​នោះ​ឡើយ។ គេ​នៅតែ​មាន​ការ​សង្ស័យជាប់​ជានិច្ច។ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់លាស់​ ចង់​ឃើញ​ទីតាំង​ពិត​ប្រាកដ​របស់​ទេព្រ័ក្ស អ្នកតា​នេះ​ហើយ បាន​ជា​មានដុះគំនិត​ឧបកិច្ច​ឲ្យ​កើត​មាន​ទី​លំនៅ​របស់​អ្នកតា​ព្រៃ​ដូច​របៀប ​តទៅ​នេះ៖

ថ្មើរ​ព្រៃ​មួយ​ក្រុម​បាន​ឈប់​សម្រាក​រក​កន្លែង​ហូប​បាយ​កញ្ចប់​ក្រោម​ដើមឈើ ​ធំ​មួយ នៅ​ក្បែរ​ផ្លូវ ដែល​ជា​ធម្មតា តែង​ផ្តល់​នូវម្លប់​ដ៏ត្រជាក់ ហើយ​ជា​កន្លែង​ស្ថិតនៅ​ជិតប្រភព​ទឹក​ផង។ ពេល​អង្គុយ​ដំកង់​ជា​វង់ ក៏បាន​ប្រទះ​ឃើញ​អាចម៍​ឆ្កែ​មួយ​ដុំ នៅ​ក្បែរនោះ។ ដើម្បី​បិទ​បាំង​កុំឲ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​នៅពេល​បរិភោគ​បាយ ​កញ្ចប់ គេ​ក៏កាច់​ស្លឹកឈើ ៤-៥ មែក​គ្រប​អាចម៏​ឆ្កែនោះ ដរាប​ទាល់តែ​ជិត​បាត់​ទាំង​រូបរាង បាត់​ទាំង​ក្លិន។ គេ​នាំ​គ្នា​បរិភោគ​ដោយ​ក្សេមក្សាន្ត ដេក​សម្រាក​យក​កម្លាំង​បន្តិច រួច​ក៏បន្ត​ដំណើរ​ទៅមុខ​ទៀត។ ថ្ងៃ​ក្រោយមក​មាន​ថ្មើរ​ព្រៃ​ក្រុម​ផ្សេងៗ​ទៀត បាន​មក​ដល់ទីនោះ ឃើញ​គំនរ​ស្លឹកឈើ ក៏​គិត​ស្មាន​ថា ទីនោះ​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​របស់​អ្នកតា ដោយ​ឃើញ​គេ​កាច់​ស្លឹកឈើ​ថ្វាយ ក៏​នាំ​គ្នា​ធ្វើ​តាម។ លុះ​យូរៗ​ទៅ នៅត្រង់​កន្លែង​នៅ​មាន​គំនរ​ស្លឹកឈើ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នកផង​យល់​ ដូចៗ​គ្នា​ថា ជា​លំនៅ​របស់​អ្នកតា​ព្រៃ។ តំណ​ក្រោយៗ​មកទៀត ប្រហែល​ជា​មាន​អ្នកណា​ទៅ​បែបន់​នៅ​កន្លែង​នោះ​ដើម្បី​សុំ​អ្វី ហើយ​អ្វី​ដែល​គេ​សុំ​នោះ បាន​សម្រេច​តាម​បំណង គេ​ក៏​នាំ​គ្នា​សង់​ខ្ទម​ត្រង់​គំនរ​ស្លឹកឈើ​នោះ​ទុកជា​ទី​ស្នាក់​នៅ​ដ៏​ សមរម្យ​របស់​អ្នកតា ហើយ​ដើម្បី​ឲ្យ​មាន​ជា​រូប​តំណាង​អ្នកតា គេ​ក៏​យក​ដុំ​ថ្ម​មួយ​ដុំ​មក​ដាក់​នៅ​លើ​ខ្ទម​នោះ​ទុកជា​និមិត្តរូប។ ចំណេរ​ត​មក​ក្រោយ​ទៀត អាច​មាន​រូប​ចម្លាក់​ធ្វើ​ពី​ឈើ​ខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បាន​ដាក់​ដុំ​ថ្ម​ឥត​រាងរៅ​នោះវិញ។ មាន​ខ្ទម មាន​ម្ចាស់​ខ្ទម មាន​ការ​គោរព​បូជា មាន​បរិស័ទ​អ្នក​ជឿ អ្នក​គាំទ្រ ទី​ស្ថានមួយ ដែល​កាល​ពីមុន​គ្មាន​អ្វីទាល់តែ​សោះ​នោះ ក៏​ក្លាយ​ទៅជា អាសនៈ​របស់​អ្នកតា។ ចាប់ពី​ពេល​នោះ​មក​ផ្សែង​ធូប​ហុយ​ស្ទើរ​មិនដាច់​រយៈ តង្វាយ​ផ្សេងៗ​ដូចតទៅ៖ ចេក​ទុំ ពងមាន់ បំពង់​ទឹក បាយ​ពំនូក ផ្លែ​ឈើ ស្លា បារី ផ្កា មាន​ជា​ប្រចាំ​នៅ​ទី​នោះ។ អ្នក​ជឿ អ្នក​គោរព គេ​បន់​ស្រន់​សុំឲ្យ​ដេញ​សត្វ​បាន សូម​កាប់​ឈើ​បាន​សុខសាន្ត​ឥត​គ្រោះថ្នាក់ អ្នកស្រុក​បន់​សុំ​សុខ​សប្បាយ សុំ​ឲ្យ​ជា​ពី​ជម្ងឺ​រោគា​ផ្សេងៗ។ល។ នេះ​ហើយ​ជា​ប្រវត្តិ​របស់​អ្នកតា​ព្រៃ តែ​សូមជម្រាប​បញ្ជាក់​ផង​ដែរ​ថា អ្នកតា​ព្រៃ មិនមែន​សុទ្ធតែ​មាន​ប្រវត្តិ​ដូច​ពោល​ខាងលើ​ទាំងអស់​នោះ​ទេ មាន​អ្នកតា​ខ្លះ​ទៀត​អាច​មាន​ប្រវត្តិ​ផ្សេង​ពី​នេះ​ដែរ។ គឺ​យ៉ាង​ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រុក​ខ្លះ​និយាយ​ថា៖ “អ្នកតា​កើត​មកពី​អាចម៍​ឆ្កែ!”។

សត្វ​អ្វី​មាន​អាយុ​វែង​បំផុត​ក្នុង​លោក

សត្វ​មាន​ជីវិត​មួយ​ប្រភេទៗ តែង​មាន​អាយុ​មិនដូច​គ្នា​ទេ ខ្លះ​អាយុ​វែង ឯ​ខ្លះ​ទៀត​អាយុ​ខ្លី។
ក្នុង​ចំណោម​នេះ សត្វ​អណ្តើក​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​សត្វ​មាន​អាយុ​វែង​បំផុត ដោយ​គិត​ជា​មធ្យម​វា​មាន​អាយុ​ដល់​ទៅ ១៥០ ឆ្នាំ។
ក្នុង​ឆ្នាំ ១៧៦៦ លោក ម៉ារីអូ អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង បាន​រក​ឃើញ​អណ្តើក​យក្ស​មួយ​ក្បាល​ដែល​គេ​ជឿថា​មាន​អាយុ​រហូត​ដល់ ២០០ ឆ្នាំ។
សម្រាប់​កាល​ពី​ថ្មីៗ​មក​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​សត្វ​មាន​ជីវិត​ក្នុង​សមុទ្រ ការ៉ាអ៊ីប ដែល​មាន​រូបរាង​ចម្លែក ដោយ​ដង​ខ្លួន​មាន​ពណ៌​ទឹក​ក្រូច និង​មាន​ទំហំ​ខ្លួន​តូច​ប្រហែល ១ សង់ទីម៉ែត្រ​ការ៉េ ហើយ​កម្រាស់ ១ មីល្លីម៉ែត្រ។ សត្វ​នេះ គេ​ជឿ​ថា​មាន​អាយុ​ជាង ៨០០ ឆ្នាំ៕

ជ្រើសរើសស៊ុតពងតូច ឬពងធំទើបល្អ?

ការជ្រើសរើស​ស៊ុត​គ្រាប់​តូច ឬគ្រាប់​ធំ​នោះ សំខាន់​អាស្រ័យ​ទៅលើ​ថា​យើង​ត្រូវការ​ប្រើ​ស៊ុតស ឬ​ស៊ុតក្រហម​ច្រើន​តែ​ប៉ុណ្ណោះ។ បើ​ក្នុង​ករណី​ត្រូវការ​ស៊ុតស​ច្រើន គប្បី​ជ្រើសរើស​គ្រាប់​ស៊ុត​ណា​ដែលមាន​ទំហំ​ធំ ប៉ុន្តែ​ក្នុង​ករណី​ត្រូវការ​ជ្រើសរើស​ប្រើ​ស៊ុត​ក្រហម​ច្រើន ឱ្យ​ជ្រើសរើស​ស៊ុត​គ្រាប់​តូច​វិញ ព្រោះ​មាន​បរិមាណ​ស៊ុតស​តិច​តែ​គ្រាប់ក្រហម​ធំ។ ទោះបីយ៉ាងណា ស៊ុតទាំងអស់​ពុំមាន​លក្ខណៈ​បែបនេះ​ទាំងស្រុង​ទេ ព្រោះ​ពេលខ្លះ​ក៏មាន​ភាព​ផ្ទុយគ្នា​ពី​លក្ខណៈ​ធម្មជាតិ​នេះ​ដែរ។

Ma Favorite Song

I Do love it <3

Yavatar








មិនយល់គឺគ្រោះថ្នាក់

              អ្នកឯកទេស ​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។
រូបភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។
រូបភាព​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។
ចំណែក​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។
ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​ ច្រើនពេក។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច៕

All About Finy






My Best Friend