ក្នុងថ្នាក់រៀនមួយ គ្រូបានសួរទៅកាន់សិស្សតូចៗរបស់ខ្លួន៖
គ្រូ៖ មើលប្អូនចូច ៣+១ ត្រូវជាប៉ុន្មាន?
កូនសិស្សប្រុស៖ ..........
គ្រូ៖ ប្អូនគិតមើលឱ្យស្រួលទៅ ឧទាហរណ៍ថា ក្នុងផ្ទះប្អូនមានគ្នាទាំងអស់ ៣នាក់ ស្រាប់តែថ្ងៃមួយមានលោកយាយរបស់ប្អូនមករស់នៅក្នុងផ្ទះរបស់ប្អូនដែរ តើថែមម្នាក់ទៀតដូចនេះទៅជាប៉ុន្មាន?
កូនសិស្សប្រុស៖ គឺនៅតែ៣នាក់ដដែល អ្នកគ្រូ ។
គ្រូ៖ អេហ៍! ហេតុអ្វីទៅ ?
កូនសិស្សប្រុស៖ ព្រោះថាអ្នកម៉ាក់ខ្ញុំមិនព្រមឱ្យលោកយាយរបស់ខ្ញុំមករស់នៅជាមួយដាច់ខាត ។
គ្រូ៖ អុញ!
Showing posts with label រឿងកំប្លែង. Show all posts

Tuesday, July 19, 2011
កម្មរបស់ត្រី
តាប្រុញ លួចចូលទៅស្ទូចត្រីនៅស្រះទឹកក្នុងវត្ត បានមួយសម្ល។ ក្នុងពេលដើរត្រឡប់ចេញពីវត្ត ក៏ជួបចៅអធិការវត្តល្មមតែម្ដង។ តាប្រុញភ័យស្លន់ស្លោ រកនិយាយអ្វីមិនត្រូវ ឃើញដូច្នេះចៅអធិការក៏ស្ដីបន្ទោសឱ្យថា៖
- ចៅអធិការ៖ ចាប់ត្រីក្នុងវត្តដឹងទេវាបាបកម្មណាញោមប្រុញ។
- តាប្រុញ៖ កូណា! ពិតមែនហើយតេជគុណ តែថាមកបន្ទោសកូណាម្នាក់ឯងក៏មិនត្រូវដែរ។
- ចៅអធិការ៖ ហេតុអ្វីនិយាយបែបនេះញោមប្រុញ?
- តាប្រុញ៖ គឺនែ៎! មកពីកម្មរបស់ត្រីទាំងនោះផង ដែលវាលោភលន់មកស៊ីជន្លេនរបស់កូណា។
- ចៅអធិការ៖ អុញ!
មិនយល់គឺគ្រោះថ្នាក់
អ្នកឯកទេស ក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។ ប៉ុន្តែដោយមិនចេះភាសាចិន អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។
រូបភាពទី១នៅខាងឆ្វេងដៃ គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់ មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន និងកំពុងស្រេកទឹកយ៉ាងខ្លាំង។
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។
ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។
ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន? ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖ មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង ព្រោះហេវហត់ពេកលើកជើងលែងរួច៕

Subscribe to:
Posts (Atom)