នៅក្នុងភូមិដ៏តូចមួយ ដែលមានទេសភាពស្រស់ស្អាតជាប់នឹងមាត់សមុទ្រ មានគួសង្សារមួយគួ រៀងរាល់ថ្ងៃពួកគេតែងតែទៅឆ្នេរ ដើម្បីមើលថ្ងៃលិចទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ពួកគេញញឹមទៅរកគ្នាពោរពេញដោយសេចក្តីស្រឡាញ់ ចេញពីបេះដូងដ៏ក្រហមឆ្អិនឆ្អៅនៃស្នេហាយុវវ័យមួយគូនេះ។
ថ្ងៃមួយនារីនោះបានជួបឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ វេជ្ជបណ្ឌិតបាននិយាយថា នាងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុនែ្តនាងមិនអាចដឹងខ្លួនជារៀងរហូត។ ជារៀងរាល់ថ្ងៃបុរសនោះតែងតែនៅក្បែរនាងមើលថែនាង។ អស់រយៈពេលមួយឆ្នាំកន្លងផុតទៅ នាងនៅតែមិនទាន់ដឹងខ្លួន ប៉ុនែ្តបុរសនោះមិនដែលនឿយហត់ក្នុងការមើលថែនាងទេ។
ថ្ងៃមួយទេពធីតារូបមួយបានដឹងពីរឿងទាំងនេះ ក៏បានចុះមកជួបបុរសនោះ ទេពធីតានោះបាននិយាយថា “ ខ្ញុំអាចជួយនាងដឹងខ្លួនបាន ប៉ុន្តែអ្នកត្រូវក្លាយទៅជាមេអំបៅរយៈពេល ៣ឆ្នាំ” ។ បន្ទាប់ពីទេពធីតាបាននិយាយរួចហើយ បុរសនោះក៏បានគិត ហើយយល់ព្រមក្លាយទៅជាមេអំបៅ។ រំពេចនោះ គេក៏បានក្លាយខ្លួនជាមេអំបៅ ហើយនារីនោះក៏ចាប់បើកភ្នែកឡើង ។ នៅពេលដែលនាងងើបឡើង នាងព្យាយាមស្វែងរកសង្សាររបស់ខ្លួន នាងមិនថាមានរឿងអ្វីកើតឡើងចំពោះគាត់ទេ។ នាងព្យាយាមសួរមិត្តភក្តិរបស់បុរសនោះ តែគ្មានអ្នកណាម្នាក់ដឹងថា គាត់នៅទីណានោះទេ។
គ្រប់ទីកន្លែងដែលនាងបានទៅ មេអំបៅនោះតែងតែហើរតាមនាងជានិច្ច ។ នាងបានទៅឆ្នេរសមុទ្រដើម្បីចាំសង្សាររបស់នាង ចាំហើយចាំទៀត ប៉ុនែ្តនៅតែបាត់ស្ងាត់សូន្យឈឹង ឃើញតែមេអំបៅមួយនេះហើរជុំវិញខ្លួននាង ។ នាងយំហើយយំទៀត យំជារៀងរាល់ថ្ងៃ ។
ពីរឆ្នាំកន្លងផុតទៅ នាងនៅតែព្យាយាមស្វែងរកគេ នាងនៅតែស្រឡាញ់គេជានិច្ច ។ បន្ទាប់មកទៀត មានបុរសម្នាក់បានស្រឡាញ់នាង ហើយសុំនាងរៀបការ នាងស្មុគស្មាញក្នុងចិត្តយ៉ាងខ្លាំង ទីបំផុតនាងក៏សម្រេចចិត្តរៀបការជាមួយគេនោះទៅ។
នៅថ្ងៃដែលនាងរៀបការ ជាថ្ងៃដែលសង្សាររបស់នាងនឹងត្រូវបានក្លាយទៅមនុស្សវិញ ហើយជាថ្ងៃដែលនាងស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត ។ នាងទំនងជាសប្បាយចិត្តនឹងបុរសថ្មីនោះដែលស្រឡាញ់នាង។
មេអំបៅបានហោះទៅជួបទេពធីតា ហើយទេពធីតានិយាយថា “ ឥឡួវដល់ពេលដែលអ្នកក្លាយខ្លួនជាមនុស្សវិញហើយ” មេអំបៅក៏ញញឹម ហើយនិយាយទៅកាន់ទេពធីតាថា “ សូមមេត្តាទុកឲ្យខ្ញុំក្លាយខ្លួនជាមេអំបៅរហូតទៅ” …….. :’-(
No comments:
Post a Comment