ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Hebrew (អ៊ីស្រាអែល) និងមន្ទីរពហុព្យាបាលម៉ាសាជូសេត (អាមេរិក) ឱ្យដឹងថា ការបរិភោគក្រូចថ្លុងអាចជួយព្យាបាលជម្ងឺទឹកនោមផ្អែម ។ នោះគឺដោយសារ Naringenin សារជាតិប្រឆាំងអុកស៊ីដរេដុកកម្មមាននៅក្នុងផ្លែក្រូចថ្លុង និង ពពួកផ្លែឈើមានរសជាតិជូរដទៃទៀត ដូចជាក្រូចឃ្វិច អាចជួយថ្លើមដុតបញ្ឆេះបរិមាណខ្លាញ់សល់ ។ ទន្ទឹមនឹងនោះ វាអាចជួយកែប្រែឱ្យល្អនូវដំណើរត្រួតពិនិត្យបរិមាណស្ករក្នុងឈាម ។ ពួកអ្នកជំនាញការសង្ឃឹមថា នេះអាចក្លាយជាវិធីសាស្ត្រដ៏សំខាន់ក្នុងការព្យាបាលរោគខ្លាញ់ក្នុង ឈាមខ្ពស់ ជម្ងឺទឹកនោមផ្អែមប្រភេទ២ ។ ការស្រាវជ្រាវនេះត្រូវបានប្រកាសលើទស្សនាវដ្ដីជំនាញ Plos One របស់អាមេរិក ៕
(ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១០)
No comments:
Post a Comment