ថ្មីៗនេះ កម្មវិធីស្វែងរកគូស្នេហ៍សម្រាប់បុរសឯកា ត្រូវបានគេបង្កើតឡើង និងត្រៀមសាកល្បងចំពោះបណ្ដាញសង្គម Fake Facebook (ហ្ផេសប៊ុគ ក្លែងក្លាយ) ដោយកម្មវិធីនេះ បើកឱកាសដល់បុរសដែលគ្មានមិត្តស្រី អាចស្វែងរកមិត្តស្រីដែលអ្នកពេញចិត្តបាន ។
កម្មវិធីនេះមានឈ្មោះថា
Cloud Girlfriend ដោយអ្នកប្រើបា្រស់ អាចសរសេរពីលក្ខណៈស្រ្តីដែលខ្លួនពេញចិត្តទៅលើគេហទំព័រ របស់ខ្លួន ដើម្បីអ្នកផលិតកម្មវិធី បង្កើតនាង ឲ្យមានរូបរាងឡើង ដោយគ្រាន់តែចុះឈ្មោះនិងបំពេញ បែបបទមួយចំនួនរួមទាំង អ៊ីម៉ែលផងដែរ ។
លោក ដេវីដ ហ្វូហ៍រីមេន ( David Fuhriman ) ជាសហស្ថាបនិក គម្រោងនេះបាននិយាយថា “ នៅពេលដែលស្រ្តីឃើញគំរូដែលបុរស ទាំងនោះបានបង្ហោះ នាងនឹងអាចពិចារណាដើម្បីទំនាក់ទំនងគ្នា ឬ ម្យ៉ាងទៀត ពួកយើងអាចនឹងបង្កើតឲ្យមានក្រុមនារី ដើម្បីដើរតួជា គូស្នេហ៍របស់បុរសទាំងនោះ ” ។
តែទោះជាយ៉ាងណា គម្រោងនេះស្ថិតនៅក្រោមការសាកល្បងនៅ ឡើយ ហើយមនុស្សមួយចំនួន បញ្ចេញយោបល់ថា កម្មវិធីនេះ ប្រហែលជាមិនអាចដាក់ឲ្យប្រើបា្រស់បានឡើយ ៕
No comments:
Post a Comment