Monday, June 6, 2011

សត្វដាយណូស័រដាច់ពូជដោយសារភ្នំភ្លើង




រកឃើញភស្ដុតាងថ្មីមូលហេតុដាយណូស័របាត់បង់ពូជដោយសារបំផ្ទុះភ្នំភ្លើង
អ្នកបុរាណវិទ្យាពីសាកលវិទ្យាល័យព្រីស្ដុងសហរដ្ឋអាមេរិក បានរកឃើញថា ព្រោះតែការបំផ្ទុះភ្នំភ្លើងផ្សេងៗ ក្នុងបរិវេណដែនដីដែលជារបស់ឥណ្ឌា ក្នុងបច្ចុប្បន្នកាលប្រមាណ ៦៥ លានឆ្នាំមុន វាជាដើមហេតុដែលធ្វើឲ្យសត្វដាយណូស័របាត់បង់ពូជ ។
កាសែតប្រចាំថ្ងៃឈ្មោះឌីដេលីតេលេក្រាហ្វ ដ៏ល្បីល្បាយរបស់អង់គ្លេស បានរាយការណ៍រឿងនេះដោយពោលថា អ្នកវិទ្យាសាស្ត្របាននាំគ្នាមានជំនឿកាលពី ៣០ ឆ្នាំមុននេះថា បណ្ដាលមកពីមូលហេតុអាចផ្កាយដ៏ធំធ្លាក់មកចំដែនដី ដែលជាឈូងសមុទ្រក្នុងយុគកាតាន់របស់ម៉ិកស៊ិក បច្ចុប្បន្នដែលជាដើមហេតុដ៏ធំធ្វើឲ្យដាយណូស័រដាច់ពូជ ។
ក៏ប៉ុន្ដែអ្នកធរណីវិទ្យាក័រតាខែលល័រ នៃសាកលវិទ្យាល័យព្រីនស្គុនបានបង្ហើបឲ្យដឹងថា គេបានជីករកឃើញផូស៊ីលបុរាណនៃរុក្ខជាតិ និងសត្វនៅលើទួលភ្នំរាក់ៗ នៅក្នុងទីក្រុងអ៊ែលភេណន នៅភាគខាងកើតឈៀងខាងជើង នៃម៉ិកស៊ិក ។
លក្ខណៈបែបនេះបង្ហាញថា ហេតុការណ៍នោះកើតឡើងក្រោយដាយណូស័រប្រហែល ៣០០០០០ ឆ្នាំ ។ គេបានអះអាងថា បំផ្ទុះភ្នំភ្លើងដ៏ធំនៅក្នុងដែនដីតំបន់ដេខានដ្រាប់ ក្នុងដែនដីឥណ្ឌាបច្ចុប្បន្ននេះ គួរជាដើមហេតុធំជាង ព្រោះវាបានបញ្ចេញកំអែរ និងឧស្ម័នយ៉ាងច្រើនរហូតដល់ងងឹតផ្ទៃមេឃ មើលមិនឃើញព្រះអាទិត្យ និងព្រះច័ន្ទអស់រយៈកាលដ៏យូរ ៕

No comments:

Post a Comment